ជនជាតិចិនបើករថយន្តVISTOទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងនិងរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យអ្នកបើកបររងរបួសស្រាលនៅវេលាម៉ោង៥៖១០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្តុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AG-4831 បើកបរ ដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសខ្លួនប្រាណតិចតួច។

ចំពោះរបាំងថ្មពុះចែកទ្រូងផ្លូវគ្រាន់តែរងការខូចខាតតិចតួច ប៉ុណ្ណោះ តែទោះជាយ៉ាងណានេះក៏ជាផលប៉ះពាល់ដល់សម្បត្តិរដ្ឋដែរ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាម នីតិវិធី៕