ត្រាំ៖នាវាអាមេរិកបានបំផ្លាញយន្តហោះដ្រូនអ៊ីរ៉ង់

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថានាវាអាមេរិកមួយគ្រឿងបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍។

លោក Trump បាននិយាយថាយន្តហោះចម្បាំងនេះកំពុង “គំរាមកំហែងដល់សុវត្ថិភាពនៃកប៉ាល់និងនាវិក” ។

សហរដ្ឋអាមេរិកបាននិយាយថាប្រទេសអ៊ីរ៉ង់នៅពីក្រោយការវាយប្រហារជាបន្តបន្ទាប់នាពេលថ្មីៗនេះទៅលើកប៉ាល់ដឹកទំនិញនៅនិងក្បែរច្រកសមុទ្រ Hormuz ។

ប្រទេសអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិកកាលពីខែមុន។សកម្មភាពចុងក្រោយរបស់អាមេរិកអាចបង្កឱ្យមានភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់កាន់កើនឡើងថែមទៀត៕