ចំនួនភ្ញៀវទេសចរបរទេសទៅកំសាន្តនៅជប៉ុនបានឈានដល់កំណត់ត្រាសម្រាប់ខែមិថុនា

អន្តរជាតិចំនួនភ្ញៀវទេសចរបរទេសចូលទៅកំសាន្តក្នុងប្រទេសជប៉ុននៅក្នុងខែមិថុនាបានកើនឡើងខ្ពស់។មន្ត្រីទេសចរណ៍បានអោយដឹងថាអ្នកធ្វើដំណើរភាគច្រើនមកពីចិនដីគោក។

អង្គការទេសចរណ៍ជាតិជប៉ុនបានប៉ាន់ស្មានថាជនបរទេសចំនួន 2.88 លាននាក់បានចូលមកទស្សនានៅក្នុងប្រទេសជប៉ុនកាលពីខែមុន។ វាបានកើនឡើង 6.5 ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលឆ្នាំមុន។

អ្នកទេសចរមកពីចិនដីគោកមានចំនួន 880,700 នាក់កើនឡើង 15.7 ភាគរយ។ តួលេខភ្ញៀវមកពីកូរ៉េខាងត្បូងមានចំនួន 611,900 នាក់កើនឡើង 0,9 ភាគរយ។ អ្នកដំណើរមកពីកោះតៃវ៉ាន់មានចំនួន 461,100 នាក់កើនឡើង 0,9 ភាគរយផងដែរ។

ទីភ្នាក់ងារទេសចរណ៍ជប៉ុន(JTA)បានបញ្ជាក់ថាការកើនឡើងនេះគឺជាការស្ទុះងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុនដោយសារការរញ្ជួយដីដ៏ខ្លាំងនៅអូសាកាភាគខាងលិចប្រទេសជប៉ុន។

ចំនួនភ្ញៀវទេសចរបរទេសសរុបពីខែមករាដល់ខែមិថុនាមានចំនួនជាង 16.6 លាននាក់ពោលគឺកើនឡើង 4.6 ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Hiroshi Tabata ប្រធាន JTA បាននិយាយថាប្រទេសនេះចង់ប្រើប្រាស់នូវឱកាសដ៏អស្ចារ្យនៃកីឡាបាល់ឱបពិភពលោកឆ្នាំនេះនិងព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកក្រុងតូក្យូឆ្នាំក្រោយដើម្បីឈានដល់គោលដៅរបស់ខ្លួនចំនួន 40 លាននាក់នៅឆ្នាំ 2020