មន្ត្រីកំពូលអាមេរិកសម្រាប់អាស៊ីខាងកើតចូលរួមកិច្ចពិភាក្សាអំពីជម្លោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូលនិងតូក្យូ

អន្តរជាតិ៖មន្ត្រីកំពូលក្រុងវ៉ាស៊ីនតោនស្តីពីគោលនយោបាយតំបន់អាស៊ីបូព៌ាលោក David Stilwell នឹងជួបជាមួយមន្រ្តីកូរ៉េខាងត្បូងនៅក្រុងសេអ៊ូលនាពេលខាងមុខដើម្បីពិភាក្សាអំពីសម្ព័ន្ធភាពក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។

លោក Stilwell បានជួបជាមួយអនុទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីលោក Kim Hyun-chong កាលពីព្រឹកថ្ងៃទី១៧នេះសម្រាប់កិច្ចប្រជុំបិទទ្វារមួយ។

លោកក៏បានធ្វើកិច្ចចរចាជាមួយបេសកជននុយក្លេអ៊ែរកំពូលរបស់ក្រុងសេអ៊ូលលោក Lee Do-hoon នៅក្រសួងការបរទេសផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក Stilwell នៅពេលមានភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូលនិងតូក្យូមន្រ្តីកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងស្នើសុំឱ្យមានតួនាទីសកម្មរបស់ក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយជម្លោះនេះ។ពិភពលោកកំពុងផ្ដោតថាតើលោក Stilwell នឹងថ្លែងអ្វីខ្លះទាក់ទងនឹងបញ្ហានេះ៕