រថយន្ត​ដាច់​ហ្វ្រាំងក្រឡាប់​ខ្លួនឯង បណ្តាលឲ្យមនុស្សចំនួន​២៧​នាក់​រង​របួសធ្ងន់​ស្រាល

កំពង់ស្ពឺ៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១៥៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារតែរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ពាក់ស្លាកលេខតាកែវ 3A-3441 បើកបរដោយឈ្មោះ ឯម សល ភេទប្រុស អាយុ៣២ បាន ដាច់ហ្វ្រាំងក្រឡាប់ខ្លួនឯង នៅចំណុចផ្លូវចូលប្រាសាទមាសប្រាសាទប្រាក់ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី បណ្តាលឲ្យមនុស្ស២៧នាក់របួសធ្ងន់ស្រាល(ស្រី២០នាក់) (របួសធ្ងន់១៤នាក់ ស្រី ១២នាក់) និង(ស្រាល១៣នាក់, ស្រី ០៨នាក់), នេះបើយោងតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋាសហការជាមួយកម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាល និងវាសវែងយកមធ្យោបាយពាក់ព័ន្ធមករក្សារទុកនៅអធិការស្រុកដើម្បីដោះស្រាយតាមនីតិវិធី