មនុស្ស២នាក់ស្លាប់និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំជាមួយម៉ូតូ២គ្រឿងនៅស្រុកព្រៃនប់

ព្រះសីហនុ៖នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ ម៉ោង៣៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកុងតឺន័របុក ជាមួយម៉ូតូ២គ្រឿង នៅលើផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់(ភាគីម៉ូតូទាំង២)។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍នេះ តៃកុងរថយន្តភាគីរថយន្តបានគេចខ្លួនបាត់ស្រមោលចេញពី កន្លែងកើតហេតុ។ ទោះបីជាយ៉ាងណា អត្តសញ្ញាណតៃកុង រថយន្តក៏ដូចជាជនរងគ្រោះទាំងពីរពុំទាន់ស្គាល់នៅឡើយ៕