គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងនៅស្រុក​កំពង់សីលា បណ្តាលឲ្យរងការខូចខាតនិងរងរបួសស្រាល៣នាក់

ព្រះសីហនុ៖នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ ម៉ោង១០៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងលើផ្លូវ ជាតិលេខ៤ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 137-138 ក្នុងភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យរងការខូចខាត និងមានមនុស្សនាក់រងរបួស។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គឺបង្កដោយរថយន្តកុងតឺន័រម៉ាក FUSO ក្បាលព៌ណត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3E-3083 មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ លុះដល់ចំណុចកេីតហេតុបានបុករថយន្តបែនដឹកថ្មពាក់ស្លាកលេខកំពង់ស្ពឺ 3A-5789រួចបន្តទៅបុករថយន្តកូរ៉េ១តោនកន្លះម៉ាកKIA ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-2830 បណ្តាលឲ្យក្រឡាប់ហេីយរថយន្តបង្កធ្លាក់ទៅចិញ្ចើមផ្លូវ។

ក្នុងហេតុការណ៍នេះ តៃកុងរថយន្តបង្កបានគេចខ្លួនពីកន្លែងកើតហេតុ ខណៈអ្នកបើកបររថយន្តបែនដឹកថ្មរបួសស្រាល រីឯភាគីរថយន្តម៉ាកKIA រងរបួសស្រាល២នាក់។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ 402 សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលជួយអន្តរាគមន៍ ដោះស្រាយនៅកន្លែងកេីតហេតុ