រថយន្តបាកុងដឹកឈើចំនួន៦គ្រឿង ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងដុតកម្ទេចចោល

ស្ទឹងត្រែង៖ អាវុធហត្ថខេត្តស្ទឹងត្រែង ដុតកម្ទេចរថយន្តបាកុងចំនួន៦គ្រឿងសម្រាប់ស្ទូចនិងរថយន្តដឹកឈើ ស្ថិតនៅភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា រថយន្តខាងលើនេះត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបានកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើបាន បើកគេចចេញពីទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរី រហូតដល់ខេត្តស្ទឹងត្រែង៕