ស្ត្រីជាប្រពន្ធបានស្លាប់រីឯប្តីរងរបួសធ្ងន់ ក្នុងករណីអគ្គិភ័យឆេះបន្ទប់គេងនៅស្រុកស្អាង

កណ្តាល៖ នៅម៉ោង០២៖៤០នាទីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ មានហេតុការណ៍អគ្គីភ័យមួយបានកើតឡើងនៅចំនុចផ្ទះ ឈ្មោះវ៉េង វិរះ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់និងរបួស។

ជនរងគ្រោះទី១. ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ.កសិករ( ស្លាប់នៅកន្លែងកេីតហេតុ) ជាប្រពន្ធ និង ទី២.ឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ.កសិករ(រងរបួសធ្ងន់) ជាប្តី។

ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមានសម្ភារៈខូចខាត រួមមានឆេះផ្ទះមួយខ្នងទំហំ០៩ម៉ែត្រគុណនិង០៥ម៉ែត្រ (ឆេះអស់៥០%)សម្ភារះក្នុងផ្ទះមួយចំនួន។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះវ៉េង វិរះ ជាប្តីនិងឈ្មោះ ហានស្រីមុំ បានដេកនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកេីតហេតុ ស្រាប់តែមានភ្លើងឆាបឆេះក្នុងបន្ទប់កន្លែងដេកបណ្តាលឲ្យឈ្មោះ ហានស្រីមុំ (ស្លាប់)នៅកន្លែងដេក និងឈ្មោះ វ៉េង វិរះររបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋដែល មានផ្ទះនៅជិតនោះ បាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះបានរលត់ទៅវិញ។

ក្រោយពីបានទទួលព័ត៌មានកំលាំងនគរបាលប៉ុស្ពិ៍និងកំលាំងនគរបាលជំនាញស្រុកបានចុះដល់កន្លែងកេីតហេតុជួយអន្តរាគមន៍និងពន្លត់ភ្លើង៕

ប្រភព៖ ផេកអធិការដ្ឋាននគរបាលស្រុកស្អាង