បុរសវ័យចំណាស់ម្នាក់បានគាំងបេះដូងដួលស្លាប់យ៉ាងអណោចអធម័

ព្រះសីហនុ៖កាលពីម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីបុរសវ័យចំណាស់ម្នាក់ធ្វើការខាងសន្តិសុខឯកជនដួលស្លាប់នៅចំណតរថយន្តមហោស្រពចាស់ស្ថិតក្នុងក្រុម៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។

បន្ទាប់ពីមានហេតុការណ៍នេះ សមត្ថកិច្ចផ្នែកកោសល្យវិច្ចយ័ បានចុះទៅពិនិត្យនិងបញ្ជាក់ថា បុរសវ័យចំណាស់ខាងលើឈ្មោះស៊ុម រ៉េត នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង ស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។

សាកសពត្រូវបានក្រុមសង្គ្រោះដឹកយកទៅរក្សាទុកនៅ មន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលយក៕