នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដកហូតបានគ្រឿងញៀន៤៨កញ្ចប់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១៨៖៤០នាទីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែងដែលស្ថិតនៅចំណុច សំណង់មិនរៀបរយ ក្តាន់២ ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន៖ ១/ឈ្មោះ ហាក់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។ ២/ឈ្មោះ ទៀង សំអាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាដ (ជួញដូរ)។ ៣/ឈ្មោះ លី សុខហួរ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ(ជួញដូរ)

»វត្ថុតាងចាប់យករួមមាន៖ ១/ក្រាមពណ៌សរថ្លាសង្ស័យជា គ្រឿងញៀនចំនួន៤៨កញ្ចប់ ២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ ៣/ឧបករណ៍ប្រើប្រាស់ចំនួន។

ជនសង្ស័យទាំង៣និងវត្ថុតាងត្រូវនាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសួរចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕