កូនប្រុសខឹងនឹងឪពុកមិនរកប្រពន្ធអោយដុតផ្ទះឆេះខ្ទេចនៅស្រុករំដួល

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មានករណី អគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅដែលបង្កឡើងដោយឈ្មោះពិន ពិទូ (ជាកូន) បានដុតផ្ទះឆេះ១ខ្នងទំហំ x ម៉ែត្របណ្តាលឲ្យខូចខាតផ្ទះសង់អំពីឈើប្រក់ក្បឿងរបស់ឈ្មោះ ពិន បូរិន ភេទប្រុស អាយុ ៥៩ឆ្នាំ(ឪពុក)ទាំងស្រុង នៅឯភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

ចំពោះមូលហេតុគឺដោយសារ កូនខឹងនឹងឪពុករបស់ខ្លួនមិនរកប្រពន្ធអោយ។ ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យមិនបានចុះជួយអន្តរាគមន៍នោះទេ ដោយសារបានទទួលព័ត៌មាននៃ ករណីនេះក្រោយពេលកើតហេតុ៕

ប្រភព៖នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ