គ.ប.ផ.ក បង្ហាញពីលទ្ធផលចុះបង្រ្កាបទីតាំង​សហគ្រាសយីហោ លឹម ភ័ណ្ឌ​ ខណៈមានដីកាតាមចាប់ម្ចាស់សហគ្រាសដែលរត់គេចខ្លួន

កំពង់ធំ៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាន (... ) សហការជាមួយ កំលាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងមានការចូលពីអាជ្ញាធរមូលដ្ឋាន ដោយមានការសម្រប សម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងឆែកឆេរ សហគ្រាសផលិតទឹកបរិសុទ្ធនិងទឹកក្រូច យីហោ លឹម ភ័ណ្ឌ មានទីតាំងស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះរួចមក បានរកឃើញមាន ផលិតផលទឹកបរិសុទ្ធ ទឹកក្រូច គ្មានគុណភាព និងខុសច្បាប់ជាច្រើនមុខ ការផលិតខុសបច្ចេកទេ និងគ្មានអនាម័យ ហើយផលិតផលទាំងនោះមានសារធាតុគីមីជាច្រើនមុខសម្រាប់លាយផ្សំក្នុង ទឹកបរិសុទ្ធ ទឹកក្រូច និងរកឃើញចំនុចមិនប្រក្រតីចំនួន៦មុខ

, មិនបានសុំច្បាប់ចុះបញ្ជីផលិតផ(ចបផ)

, នៅលើសំបកវេចខ្ជប់ដាក់ អាស័យដ្ឋានមិនពិតប្រាកដ

, មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព

, ប្រើប្រាស់សារធាតុគីមីលេីសកំរឹតសម្រាប់ផលិតទឹកក្រូច

, ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់

, រក្សាទុកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ

, នៅលើសំបកវេចខ្ជប់ទឹកសុទ្ធមិនមានចុះបញ្ជី(CS)

ដែលផលិតទាំងនេះបានលក់ចែកចាយទូទាំងប្រទេសអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស

បន្ទាប់ពីបានពិនិត្យផលិតផលក្លែងក្លាយ គ្មានគុណភាព និងខុសច្បាប់ទាំងនេះរួចមក លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឲ្យសមត្ថកិច្ចចំរុះ ដកហូតវត្ថុតាងមួយចំនួន យកមកពិសោធន៍បន្ថែម ហេីយនិងសម្រេចឲ្យបិទទីតាំងនេះបណ្តោះអាសន្ន ផ្អាកការចែកចាយ ព្រមទាំងចេញដីការតាមចាប់ខ្លួនម្ចាស់សហគ្រាសដែលរត់គេចដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់

សូមបញ្ជាក់ផងដែរថា សកម្មភាពផលិតទឹកបរិសុទ្ធ ទឹកក្រូច គ្មានគុណភាព និងខុសច្បាប់ របស់សហគ្រាសខាងលើ គឺគ្រប់ដបនីមួយៗ មានដាក់មេ និងពណ៌ លើសតម្រឹត ដោយបង្ហូរចេញពីធុងសុីទែន ហើយបញ្ជូលទៅក្នុងដបក្រោយមកយកដប ដដែលៗមកដាក់មេទឹកក្រូចចូល ហេីយក្នុងនោះក៏រកឃើញសារធាតុគីមី និងម្សៅសម្រាប់លាយទឹកកក្រូច និងម៉ាកអេវីយ៉ង់( Evian) ជាច្រើនមុខ ទៀត

ប្រភព៖ ពីផេក គ...