USFK៖ មីស៊ីល Hwasong-15 របស់កូរ៉េខាងជើងអាចវាយប្រហារផ្នែកណាមួយនៃសហរដ្ឋអាមេរិកដីគោក

អន្តរជាតិ៖កងកំលាំងសហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង(USFK) បានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថាកូរ៉េខាងជើងមានមីស៊ីល Hwasong-15 I-C-B-M ។ដែលអាចទៅដល់ផ្នែកណាមួយនៃដីគោកអាមេរិក។យុទ្ធសាស្ត្រសង្ខេបរបស់ USFK ឆ្នាំ 2019 ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាមីស៊ិល Hwasong-15 អាចហោះហើរបានដល់ទៅ 13 ពាន់គីឡូម៉ែត្រដល់ដែនដីគោកទាំងមូល។

មីស៊ីលជំនាន់មុន Hwasong-14 អាចទៅដល់ផ្នែកច្រើនបំផុតដែល​មាន​ចម្ងាយ​ប្រមាណជា 1000 គីឡូម៉ែត្រ។នៅក្នុងលក្ខខណ្ឌនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងរបាយការណ៍នោះបានសង្កត់ធ្ងន់ថានៅតែមានការងារជាច្រើនត្រូវធ្វើទោះបីជាលោកគីមជុងអ៊ុនបានបញ្ជាបិទកន្លែងសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលក៏ដោយ។វាបានបន្ថែមទៀតថាលោកគីមមិនបានធ្វើសេចក្តីសម្រេចចិត្តគោលនយោបាយដែលអាចនាំឱ្យមានទណ្ឌកម្មឬការវិនិយោគបរទេសទេ៕