របាយការណ៍៖អ៊ីរ៉ង់ប៉ុនប៉ងរឹបអូសនាវាដឹកប្រេងរបស់អង់គ្លេសកាលពីថ្ងៃពុធ

អន្តរជាតិ៖ទូរទស្សន៍អាមេរិក CNN និងបណ្ដាញដទៃទៀតបានដកស្រង់មន្ត្រីរដ្ឋាភិបាលអាមេរិកនិយាយថាទូកឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់បានខិតជិតនិងព្យាយាមមិនបានសម្រេចដើម្បីរឹបអូសយកនាវាដឹកប្រេងរបស់អង់គ្លេសនៅច្រក Hormuz កាលថ្ងៃពុធ។

នាវាចម្បាំងកងនាវាចរអង់គ្លេសដែលត្រូវបានអមការពារនាវានេះបានរាយការណ៍ថាបានបណ្ដេញទូកទាំងនោះទៅឆ្ងាយ។

កាលពីខែមុននាវាដឹកប្រេងពីរគ្រឿងត្រូវបានវាយប្រហារនៅតាមដែនទឹកជុំវិញច្រកសមុទ្រ Hormuz ។ អាមេរិកបានបន្ទោសអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់បានបដិសេធយ៉ាងខ្លាំងចំពោះការពាក់ព័ន្ធ៕