សម្តេចតេជោ ហ៊ុន សែន និងបំពាក់មេដាយមាសជូនក្រុមជួយសង្គ្រោះក្នុងករណីបាក់រលំអាគារនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបំពាក់មេដាយមាសជូនក្រុមជួយសង្គ្រោះក្នុងករណីបាក់ រលំអាគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីនេះ។ នេះបើយោងតាមការបញ្ជាក់នៅ លើផេករបស់សម្តេចនៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ឱ្យលោក

សេង ទៀង យកថវិកាទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នុងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរស ទទួលបាន១០០ដុល្លារជានារីទទួលបាន២០០ដុល្លារ អស់ទឹកប្រាក់១៥២,២០០ដុល្លារ។

ប្រតិបត្តិការនៃការរុករកជនរងគ្រោះនៅក្រោមគំនរបាក់ បែកនៃអាគាររលំរយះពេល២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១៩៖៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ តុល្យការជនរងគ្រោះមានចំនួនសរុប៥៤នាក់ ក្នុងនោះស្លាប់២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕