នគបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបន្តបន្ទាប់​ដកហូតបានគ្រឿងញៀន១០កញ្ចប់

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ កម្លាំងនគបាលអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ដកហូតបានគ្រឿងញៀនសរុប១០កញ្ចប់ធំនិងតូច។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ សារី លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគបាលអន្តរាគមន៍ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដកហូតបានក្រាមពណ៌សថ្លា ជាគ្រឿងញៀនចំនួន៩កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ៣ និងតូច៦កញ្ចប់ ខណៈសមត្ថកិច្ចពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន

ក្រោយការឃាត់ខ្លួនជនសង្ស័យឈ្មោះ សារី លីហួរ សមត្ថកិច្ចនគបាលអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលស្ទឹងមានជ័យទី១ បន្តចុះធ្វើរដ្ឋបាល ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ចាន់ ហ៊ីង ហៅសារ៉ាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ចំណុចផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយដកហូតបាន ក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច ក្នុងខ្លួនរបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត