រថយន្តហ៊ីយ៉ាន់ដាយ បុកជាមួយម៉ូតូសង់ស្លាប់ម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់នៅខេត្តតាកែវ

ដោយ៖ អែល វិចិត្រ

តាកែវ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បុកជាមួយម៉ូតូសង់សេ១២៥ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ៥១៥២ ក្នុងភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំណង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ័ន្ត ស្នាក់នៅភូមិកកោះ ឃុំកកោះ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែងជាអ្នករួមដំណើរ និងឈ្មោះ ឆាន វី ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកឌុប រងរបួសធ្ងន់ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ត្រូវបានរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6510 បើកបុកស្លាប់យ៉ាងរន្ធត់ម្នាក់តែម្តង ។ចំណែកម្នាក់ទៀតរបួសស្រាល រីឯអ្នកបើករថយន្តបង្កវិញ បានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕