បើករថយន្តលេងទូរស័ព្ទ បណ្តាលឲ្យរ៉េចង្កូតបុកបង្គោលភ្លើងក្រឡាប់ផ្ងាជើង

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយបុរសម្នាក់រួមជាមួយនឹងមិត្តភក្ត្រ័ ២នាក់ទៀត បើករថយន្ត មួយគ្រឿង ម៉ាក RAV4 បើកក្នុងល្បឿនលឿន ថែមទាំងលេងទូរស័ព្ទបណ្តើរ ខណៈនោះ ក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់តែម្តងតែសំណាងល្អមិនមែនអ្នករងរបួសធ្ងន់ធ្ងរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវP6 កែងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានរថយន្ត មួយគ្រឿង ម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3059 បេីកបរដោយបុរសម្នាក់ រួមនិងមិត្តភក្ត្រ័ ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវP6 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេល មកដល់ចំណុចកើតហេតុខាងលេី រថយន្តខាងលេីបានរ៉េចង្កូត ដោយអ្នកបើកកំពុងលេងទូរស័ព្ទ ហេីយក៏ជ្រុលចង្កូតមកខាងស្តាំបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ និងបង្គោលភ្លើងរលើងគល់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានសម្របសម្រួលភាគីទាំងសងខាង ដោយភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទាថ្លៃខូចខាតបង្គោលភ្លើងចំនួន 2000ដុល្លារ តែខាងរថយន្តគ្មានលិទ្ធភាព ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តខាងលេី ទៅរក្សារទុកនៅការិយាល័ជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕