ប្រេសិតរុស្ស៊ី៖គ្មានកិច្ចព្រមព្រៀងការពារថ្មីជាមួយវ៉េណេស៊ុយអេឡាទេសម្ដីរបស់លោកប៊ូលតុនគឺជាការប្រឌិត

អន្តរជាតិ៖ក្រុងម៉ូស្គូមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុងការ៉ាកាសទេនាពេលថ្មីៗនេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវ៉េណេស៊ុយអេឡាលោកវ្ល៉ាឌីមៀរ ហ្សេមស្គីបានច្រានចោលការលើកឡើងកាលពីថ្ងៃអាទិត្យដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton។

លោក Bolton បានអះអាងនៅលើ Twitter ថាប្រធានាធិបតី Venezuela លោក Nicolas Maduro “បានគ្រប់គ្រងធនធានរបស់វេណេហ្ស៊ុយអេឡាទាំងស្រុង” ហើយថាលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារថ្មីតម្លៃ 209 លានដុល្លារជាមួយរុស្ស៊ីនៅក្នុងខែឧសភាខណៈដែលប្រជាជនវ៉េណេស៊ុយអេឡារាប់សែននាក់កំពុងស្រេកឃ្លាន។

លោក ហ្សេមស្គីបានថ្លែងថា: «នេះគឺជាការប្រឌិតមួយផ្សេងទៀតដែល Bolton ពិតជាត្រូវការដើម្បីរក្សាការបំភាន់ថាវ៉េណេស៊ុយ​អេឡាជាការគំរាមកំហែងស្រមើស្រមៃហើយប្រទេសរុស្ស៊ីពិតជាត្រូវស្តីបន្ទោស»។

សហរដ្ឋអាមេរិកបានជំរុញឱ្យក្រុងម៉ូស្គូ ចាកចេញពីវ៉េណេស៊ុយអេឡាម្តងហើយម្តងទៀត និង បញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនេះ។ ទោះយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីបានច្រានចោលការទាមទាបែបនេះដោយបានលើកឡើងថាកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្រុងការ៉ាកាស កំពុងបន្តអស់រយៈពេលជាច្រើនឆ្នាំហើយនឹងត្រូវពង្រីកបន្ថែមទៀត៕