សហរដ្ឋអាមេរិករិះគន់អ៊ីរ៉ង់ចំពោះការវាយប្រហារនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

អន្តរជាតិ៖ជម្លោះកាន់តែក្ដៅរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានលើកមកដោះស្រាយនៅឯអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយនៅទីក្រុងញូយ៉កកាលពីថ្ងៃចន្ទតាមសំណើរបស់អាមេរិក។

ឯកអគ្គរដ្ឋទូតអាម៉េរិកលោក Jonathan Cohen បានបង្ហាញរបាយការណ៍ស៊ើបអង្កេតមួយស្តីអំពីការវាយប្រហារទៅនាវាដឹកប្រេងកាលពីពេលថ្មីៗនេះនៅក្បែរច្រកសមុទ្រ Hormuz និងបានអះអាងថាអ៊ីរ៉ង់ជាទទួលខុសត្រូវ។

សហរដ្ឋអាមេរិកក៏បានបង្ហាញភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនដែលថាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះស៊ើបការអាមេរិកនៅដែនអាកាសអន្តរជាតិកាលពីសប្តាហ៍មុន។

អ៊ីរ៉ង់មិនបានចូលរួមកិច្ចប្រជុំព្រោះថាអ៊ីរ៉ង់មិនមែនជាសមាជិកក្រុមប្រឹក្សាសន្តិសុខទេ។ប៉ុន្តែឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិបានឆ្លើយតបនឹងការអះអាងរបស់អាមេរិកនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ។

លោក Majid Takht Ravanchi បានសួរថាតើអ៊ីរ៉ង់នឹងទទួលបានអត្ថប្រយោជន៍ពីការវាយប្រហារទៅលើនាវាដឹកប្រេងដែលមួយកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដែលនាយករដ្ឋមន្រ្តីរូបនេះកំពុងធ្វើទស្សនកិច្ចជាមួយមន្រ្តីកំពូលៗ នៅទីក្រុងតេអេរ៉ង់នាពេលនោះ។

លោកRavanchi ក៏បានចង្អុលបង្ហាញអំពីកំណត់ហេតុហោះហើរយន្តហោះអាមេរិកនិងបាននិយាយថាវាគ្មានអ្វីគួរឱ្យសង្ស័យទេដែលយន្តហោះនេះកំពុងហោះហើរ​លើដែនទឹកអ៊ីរ៉ង់នៅពេលវាត្រូវបាញ់ទម្លាក់៕