អាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនជនជាតិ ឥណ្ឌូនេសុីម្នាក់និងមន្រ្តីយោធាម្នាក់មកណែនាំធ្វើការកិច្ចសន្យា ករណីបើកបរ រថយន្តពាក់ស្លាកខ.ម ក្លែងបន្លំ

ព្រះសីហនុ៖ នៅថ្ងៃទី១៤មិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យនិងនាំខ្លួនអ្នកបើកបរ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ (.) ក្លែងបន្លំគ្មានឯកសារបញ្ជាក់ត្រឹមត្រូវកំពុងចរាចរណ៍តាមដងផ្លូវ ក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

/ឈ្មោះ កើត សុផល អត្តលេខ ២៣២៨៣១ ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯកមុខងារជំនួយការការិយាល័យ បុគ្គលិក អង្គភាពបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន (បើកបរ រថយន្តស្លាកលេខខ គ្មានឯកសារ)។ ២/ឈ្មោះ KUANIA WAN WIJAYA ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេសុី ស្នាក់នៅក្នុងកាសុីណូ SV ខេត្តព្រះសីហនុ ជាអ្នក ហៅរថយន្តមកពីភ្នំពេញតាមរយះមិត្តភ័ក្រ ឈ្មោះ ដេវីត មុខរបរលក់ឡាន នៅភ្នំពេញ សម្រាប់យកមកដឹកភ្ញៀវចិនពី អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុចូលមកក្នុងក្រុង។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ១រថយន្ត ចំនួន០១គ្រឿង ម៉ាកEscalade សេរីផលិតឆ្នាំ២០០៤ បិទស្កុតពណ៌ត្រេអ៉ី

ពាក់ស្លាកលេខ (ម០២ ៣១៧១)

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានឲ្យបុរសជនជាតិឥណ្ឌូនេ សុី ធ្វើកិច្ចសន្យាអប់រំត្រឡប់ទៅវិញ។ រីឯមន្រ្តីយោធាត្រូវរង់ចាំឲ្យមេញ្ជាការអង្គភាពមកធានានិងធ្វើកិច្ចសន្យាយកត្រឡប់ ទៅអង្គភាពដើមវិញ ហើយរថយន្តត្រូវដកហូតយកមក រក្សាទុកក្នុងទីបញ្ជាការអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី៕