កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌដង្កោបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតគ្រឿងញៀន ១៧កញ្ចប់តូចនិងធំល្មម

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ ផ្នែកអន្តរាគមន៏ខណ្ឌដង្កោ ដឹកនាំដោយ លោកវរវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ក្រាបជាក់ស្តែង ករណីគ្រឿងញៀន ដកហូតបានក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់តូច និងធំល្មម ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងការដ្ឋានបុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ ទី១មានឈ្មោះ គៀន វាសនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២.ឈ្មោះ ផៃភាក់ រក្សា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី , ទី៣.ឈ្មោះ ខែម ពិសិដ្ខ ហៅ សី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរផ្នែកវាស់វែងព្រំដីការដ្ឋានសំណង់បុរីពិភពថ្មី ស្នាក់នៅក្នុងការដ្ឋានសំណង់ , និងជនសង្ស័យទី៤.ឈ្មោះ ឆៃ ណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មីកំបូល៣ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន ក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់ថង់ ក្នុងនោះតូចចំនួន១៥កញ្ចប់ថង់ និងធំល្មមចំនួន០២កញ្ចប់ថង់ , ទុយោជ័រសម្រាប់ចូកថ្នាំញៀនចំនួន០១ , ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយផ្នែកអន្តរាគមន៏ខណ្ឌដង្កោ ដឹកនាំដោយ លោកវរវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ,លោកវរវរសេនីយ៍ទោ សូរ វិសាល អធិការរងនគរបាលខណ្ឌដង្កោ, លោកវរសេនីយ៍ត្រី ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ គៀន វាសនា និងឈ្មោះ ផៃភាក់ រក្សា ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌ថ្លាចំនួន០៤កញ្ចប់ថង់តូច នៅលើកន្ទេលដេករបស់ជនសង្ស័យឈ្មោះ គៀន វាសនា រួចសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចឲ្យស្គាល់អំពីអត្តសញ្ញាណ និងទីកន្លែងដែលបក្ខពួករបស់ពួកគេផ្សេងទៀតស្នាក់នៅ រួច នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ខែម ពិសិដ្ឋ ហៅ សី ភេទប្រុស អាយុ២៥ឆ្នាំ រួមនិងវត្ថុតាង ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច ត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹសខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

បន្ទាប់មកនៅវេលាម៉ោង៣រសៀល ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានម្នាក់ទៀតឈ្មោះ ឆៃ ណារ៉ុង ដកហូតបាន ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់ ក្នុងនោះមានតូច១០កញ្ចប់ថង់ និងធំល្មម០២កញ្ចប់ថង់ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ត្រង់ចំណុចការដ្ឋានសំណង់បុរីពិភពថ្មីកំបូល៣ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនសរុបចំនួន១៧កញ្ចប់ធំតូច ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕