ប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់អណ្ដែតទឹកទន្លេនៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់ប្រទះឃើញសពស្ត្រីម្នាក់អណ្ដែត ទឹកតាមបណ្ដោយមាត់ទន្លេសាប បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្ដោយជួរមាត់ទន្លេ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលឃើញសពរូបគាត់ចុះរាយទុយោបូបទឹក ស្រាប់តែក្រលេចឃើញសពអណ្ដែតហើយក៏រាយការណ៍សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចសពខាងលើ សមត្ថកិច្ចបានទាក់ទងបន្តទៅនគរបាលជំនាញឲ្យមកធ្វើកោសល្យវិច្ឆ័យ និងស្វែងរកសាច់ញ្ញាតិមកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕