រំលោភកូនចិញ្ចឹមអាយុ១៤ឆ្នាំ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន

កណ្តាល៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលស្រកស្អាងបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធនិង ករណីរំលោភសេពសន្ធវះ ទៅលើកូនចិញ្ចឹមបានសម្រេចជា ច្រើនដង។ ជនសង្ស័យ(ជាឪពុកចិញ្ចឹមរបស់ជនរងគ្រោះ) មានឈ្មោះ ឡាយ សួ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ រីឯជនរងគ្រោះមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ

មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

កើតហេតុថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង ២១.០០នាទីយប់ នៅចំនុចក្នុងមុង ក្នុងផ្ទះឈ្មោះ ឡាយ សួ ស្ថិតក្នុងភូមិពោធិប៉ាងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

សភាពរឿង៖ នៅថ្ងៃខែឆ្នាំមិនចាំឈ្មោះឡាយ សួ បានចាប់ រំលោភជនរងគ្រោះបានសំរេចចំនួន០២ដង នៅលើផ្ទះរបស់ខ្លួនដោយគំរាមជនរងគ្រោះមិនឲ្យនិយាយប្រាប់អ្នកណាបើហ៊ានប្រាប់និងសំលាប់ទាំងម៉ែទាំងកូន។ ក្រោយមកនៅថ្ងៃមិនចាំក្នុងខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៤៖០០នាទី ឈ្មោះ ឡាយ សួ បានចាប់រំលោភជនរងគ្រោះបានសំរេច ម្ដងទៀតហើយគំរាមដដែល។ លុះដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១៖០០នាទី ឈ្មោះ ឡាយ សួ បានចូលក្នុងមុងរបស់ជនរងគ្រោះប៉ុនប៉ងចាប់រំលោភទៀត តែជនរងគ្រោះភ្ញាក់ដឹងខ្លួនក៏រត់ចេញពីផ្ទះ

ទើបដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះដាច់ចិត្តយករឿងទាំងអស់នេះទៅប្រាប់ឈ្មោះ កុយ ដន ភេទស្រី អាយុ៥២ឆ្នាំជនជាតិខ្មែរ ត្រូវជាចាស់ទុំក្នុងភូមិជាមួយគ្នារួចក៏នាំជនរងគ្រោះទៅប្ដឹងនៅអធិការដ្នាននគរបាលស្រុកស្អាងតែម្ដង៕

ប្រភព៖ ផេកអធិការដ្នាននគរបាលស្រុកស្អាង