នគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីគ្រឿងញៀន មួយវ៉ាលីសធំដកហូតបាន១៧គីឡូក្រាម

ស្វាយរៀង៖ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មាន ករណីកម្លាំងនគបាលវរការពារព្រំដែនលេខ៦១១ បានចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតបាននូវ គ្រឿងញៀនមួយវ៉ាលីសធំមានទម្ងន់១៧គីឡូក្រាម ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឃើញជនសង្ស័យម្នាក់(មិនស្គាល់អត្តសញ្ញាណ) បាន ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានយួរវ៉ាលីសធំមួយ, ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ តែជនសង្ស័យបានទម្លាក់វ៉ាលីស ចោលហើយរត់គេចចូលចម្ការប្រេងខ្យល់បាត់ស្រមោល។

ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងសហការជាមួយនិងភាគី វៀតណាមដើម្បីស្វែងរកជនសង្ស័យមកទទួលទោសទៅ តាមច្បាប់៕