នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩ ម៉៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ លួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩យប់។

ជនសង្ស័យ

.ឈ្មោះ ថា ហ៊ីមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១៦ អឺ៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)

.ឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គុបជេម៉ូតូ ស្នាក់នៅផ្ទះលេខ១៦អឺ៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ(គេចខ្លួន)

វត្ថុតាងមាន

.ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CF-9792 លេខតួ+លេខម៉ាស៊ីន9070567(ជារបស់ជនរងគ្រោះ)ប្រគល់ឲ្យជនរងគ្រោះយកទៅប្រើប្រាស់។

.ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-8779 លេខតួ+លេខម៉ាស៊ីន9309140(ជារបស់ជនសង្ស័យ)

.ម៉ូតូម៉ាក HONDA ICON ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AX-4219 លេខតួ+លេខម៉ាស៊ីន8015896(ជារបស់ជនសង្ស័យ)

.ផ្លាកលេខមួយសន្លឹកភ្នំពេញ 1FH-7459(ជារបស់ជនសង្ស័យ)

ជនរងគ្រោះ

ឈ្មោះ ឃុត បឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាពេទ្យព្រះកេតុមាលា ស្នាក់នៅផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនៅពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ ម៉០០នាទី ជនរងគ្រោះឈ្មោះ ឃុត បឿន ភេទប្រុស អាយុ៥៧ឆ្នាំ បានចត់ម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CF-9792 លេខតួ+លេខម៉ាស៊ីន9070567 នៅមុខផ្ទះលេខ៣៩អា ផ្លូវលេខ៤៧ ក្រុម១៥០ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានចាក់សោរក រួចក៏ដើរចូលទៅក្នុងផ្ទះបានមួយសន្ទុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ដោយម៉ូតូភ្ជាប់ប្រព័ន្ធ GPS ជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយជនរងគ្រោះស្រាវជ្រាវរកតាមប្រព័ន្ធ GPS រហូតផ្លូវឌឿងហែម សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃើញជនសង្ស័យឈ្មោះ ថា ហ៊ីមហាក់ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងអូសម៉ូតូរបស់ជនរងគ្រោះ ក៏ធ្វើការអន្តរាមគន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។ ចំពោះជនសង្ស័យឈ្មោះ ឡុង ជេដ្ឋា ភេទប្រុស អាយុ៥៦ឆ្នាំ បានរត់គេចខ្លួនបាត់។ ចំណែកម៉ូតូម៉ាកខាងលើប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្នវិញ។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរក បក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕