លោកផែង វណ្ណៈ សរសេរលិខិតសូមទោសសម្តេចតេជោ ហ៊ុន សែន ខណៈសវនាការកាត់ទោសរូបលោកនិងត្រូវធ្វើ នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ លោក ផែក វណ្ណៈ បានសរសេរលិខិតមួយច្បាប់ គោរពជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបង្ហាញពីការសោកស្តាយនូវកំហុសឆ្គង និងបាន សុំការខន្តីអភ័យទោសពីសម្តេចដែលសរសេរប្រៀបធៀប មិនសមរម្យនៅលើបណ្តាញសង្គមហ្វេសប៊ុក។

លោក ផែង វណ្ណៈ អះអាងថា កំហុសឆ្គងទាំងនោះ គឺបានកើតចេញការភ្លេចខ្លួនមានអារម្មណ៍ឆេវឆៅខ្វះការពិចារណា និងខឹងសម្បាទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួនដោយមិន បានគិតវែងឆ្ងាយ។

ទន្ទឹមនិងនេះដែរ តុលាការក្រុងភ្នំពេញបានកំណត់យកព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីធ្វើការជំនុំជម្រះទៅលើ សំណុំរឿងលោក ផែង វណ្ណៈ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ផែង វណ្ណៈ ដាក់ ពន្ធនាគារជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

លោក ផែង វណ្ណៈ ត្រូវតំណាងអយ្យការសម្រេចឃាត់ខ្លួន នៅល្ងាចថ្ងៃទី០២ ខែមេសា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ មេសា ហើយត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែល។

ការឃាត់នេះគឺបានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក អ៊ុំ សុភក្តិ បានចេញដីកាបញ្ជាឲ្យលោកផែង វណ្ណៈ ចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣០មេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធករណី ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និង បរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈផេកហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៩មិនា ឆ្នាំ២០១៩។

លោកគី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ចូលទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយ បានអះអាងថា លោកផែង វណ្ណៈ ពិតជាមានចេតនាទុច្ចរិត ផ្សព្វផ្សាយជាសាធារណៈ ដល់សាធារណៈក្នុងគោលបំណង បរិហាកេរិ៍ជាសាធារណៈលើសម្តេចតេជោ ហ៊ុន សែន និង មានចេតនាញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។

ក្នុងពាក្យបណ្តឹងបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយតាមទំព័រ (Page Facebook របស់ខ្លួនថា «គំនិតគួរពិចារណា !!! លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥០០០ ដុល្លារ ទៅចូលបុណ្យ ដល់ក្រុមគ្រួសារសពនិស្សិតឌុំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិច លោក យិន វ៉ិច មិនមែនជាជនបង្ករទេ កូនទេដែលបង្ករត្រូវចែកគ្នាអោយដាច់រវាងម្ចាស់រថយន្ត និងជនបង្ករ។

លោក លឹម ជាវុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយថ្នាក់ដឹកនាំនាំយកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើ ចេតិយម្តេច លោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា

លោកមេធាវី គី តិច បានបញ្ជាក់ថា លោកផែង វណ្ណៈ ពិតជា មានផែងការច្បាស់លាស់និងពិតជាមានចេតនាទុច្ចរិតធ្វើការ ប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាឃាតករសម្លាប់ លោកបណ្ឌិត កែម ឡី៕