Trump «មិនប្រញាប់ប្រញាល់» សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថាលោកមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀ​ង​នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងមួយឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ។មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានផ្ញើលិខិតមួយទៅឱ្យលោកត្រាំមុនខួប មួយឆ្នាំនៃជំនួបនៅសិង្ហបូរីដើម្បីបង្ហាញពីទំនុកចិត្តគ្នាទៅវិញទៅមក។

លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃពុធថាលោកបានទទួលសំបុត្រដ៏ស្រស់ស្អាតមួយហើយលោកបានសរសើរវា។ គាត់មិនបានបង្ហាញពីខ្លឹមសាររបស់វាទេ។Trump បានបន្ថែមថាគាត់និងលោក Kim មានទំនាក់ទំនងល្អណាស់ប៉ុន្តែគាត់នឹងរង់ចាំមើលថាមានអ្វីកើតឡើង។

ប្រទេសកូរ៉េខាងជើងកំពុងមានការខកចិត្តកាន់តែខ្លាំងឡើងដោយជំហររបស់សហរដ្ឋអាមេរិកថាខ្លួននឹងមិនលើកលែងទណ្ឌកម្មទាល់តែកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរពេញលេញ។

រដ្ឋាភិបាលក្រុងព្យូងយ៉ាងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមខែនេះថាការអត់ធ្មត់របស់ខ្លួនមានដែនកមណត់។លោក Trump បានបង្ហាញថាសហរដ្ឋអាមេរិកនឹងរក្សាទណ្ឌកម្មនៅនឹងកន្លែងខណៈដែលខ្លួនព្យាយាមកំណត់ថាតើកូរ៉េខាងជើងត្រៀមរៀបចំបញ្ចប់អាវុធនុយក្លេអ៊ែរយ៉ាងពេញលេញឬយ៉ាងណា៕