សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអ៊ីរ៉ាក់ដែលមានទំនាក់ទំនងទៅនឹងក្រុម Quds

អន្តរជាតិ៖ក្រុងវ៉ាស៊ីនតោនបានប្រកាសថាខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយសាខាសម្ព័ន្ធបដិវត្តអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅបរទេស។ ទាំងនេះគឺជាការបន្ថែមទៅលើទណ្ឌកម្មមុនៗប្រឆាំងនឹងអ៊ីរ៉ង់។

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដែលគាំទ្រការដាក់សម្ពាធអតិបរិមាលើក្រុងតេអេរ៉ង់។នាយកដ្ឋាននេះនិយាយថាក្រុមហ៊ុនអ៊ីរ៉ាក់មានទំនាក់ទំនងជាមួយកងកម្លាំង Quds ដែលជាផ្នែកខាងក្រៅនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហើយបានជួយផ្ដល់អាវុធយ៉ាងច្រើនដល់កងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំង Quds ។​

នាយកដ្ឋាន ក៏បានដាក់ទណ្ឌកម្មទៅលើជនជាតិអ៊ីរ៉ាក់ពីរនាក់ផងដែរ។ការវិវឌ្ឍន៍នេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Donald Trump បានចាត់ទុកអង្គការឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ជាអង្គការភេរវករកាលពីខែមេសាកន្លងទៅ។

ទន្ទឹមនឹងនេះដែរលោក Trump បានជំរុញអ៊ីរ៉ង់ម្តងហើយម្តងទៀតឱ្យចូលមករកតុចរចាដោយលើកឡើងថាសហរដ្ឋអាមេរិកអាចនឹងស្វែងរកកិច្ចចរចាជាមួយក្រុងតេអេរ៉ង់តាមរយៈការដាក់សម្ពាធ។

ហើយការប្រកាសនេះដែរធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេកំពុងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ដើម្បីបន្ថយភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់៕