នគរបាល​ស្រុកស្ទឹងហាវ​ ដេញបង្ក្រាប​មុខសញ្ញា​លក់​ថ្នាំ​ញៀន​តាម​រថយន្ត​ធុន​ធំ​ រហូតមានការបាញ់​បំបែក​កង់​រថយន្ត

ព្រះសីហនុ៖ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០១៩ ម៉ោង៩ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន តាមរថយន្តដឹកទំនិញធុនធំមួយនៅចំណុចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

មុខសញ្ញាលក់ចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះ សមត្ថកិច្ចជំនាញបានតាមដានឃ្លាំមើលយូរមកហើយ លុះដល់វេលាម៉ោងកើតហេតុ ពេលសមត្ថកិច្ចឃាត់រថយន្តបំរុងឆែកឆេរ ស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំយ៉ាងលឿនដើម្បីគេចខ្លួន ពេលនោះសមត្ថកិច្ចបានសំរេចប្រើអាវុធបាញ់បំបែកកង់មុខតែម្តង ហើយរថយន្ដបានបញ្ឈប់ល្បឿន ភ្លាមៗនោះអ្នកបើកបរបានលោតចុះ ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ បន្ទាប់មក កម្លាំងជំនាញក៏បាន តាមរកនៅក្នុងព្រៃនោះដែរ ប៉ុន្តែជនសង្ស័យ បានគេចខ្លួន ខណៈកម្លាំងជំនាញនៅតែខិតខំស្វែងរករហូតដល់ម៉ោង១៤៖០០នាទីនៅតែរកមិនឃើញ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរក្នុង រថយន្តរកឃើញវត្ថុតាងមួយចំនួនមាន៖

,ម្សៅក្រាមពណ៌ សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ,ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន រួមទាំងឯកសារអត្តសញ្ញាណ័បណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបរជារបស់ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត