សមត្ថកិច្ចបញ្ជូនខ្លួនជនជាតិចិន០៩នាក់ទៅនាយកដ្ឋានអន្តោប្រវេសន៏ បន្ទាប់ពីពិនិត្យឃើញគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១៤៖៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ មានការដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ផ្ទះលេខ៦៩ ផ្លូវ ព្រះស៊ីសុវត្តិ កែងផ្លូវលេខ ១០០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិចិនចំនួន ០៩ នាក់ប្រុស គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

ប្រភព៖ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ