សម្តេចក្រឡាហោម​ ស​ ខេង​ ណែនាំនិងបញ្ជាមិនឲ្យយកកម្លាំងប្រដាប់អាវុធ​ ទៅការពារតាមក្លឹបកំសាន្តរាត្រី​និងខារ៉ាអូខេ

ភ្នំពេញ៖ សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំ និងបញ្ជាមិនអោយយកកម្លាំងប្រដាប់អាវុធ ទៅការពារតាមក្លឹបកំសាន្តរាត្រី និងខារ៉ាអូខេឡេីយ។ សម្តេចបានលេីកទឹកចិត្តអោយប្រេីភ្នាក់ងារសន្តិសុខឯកជន។

ការមានប្រសាសន៍បែបនេះ បានធ្វើឡើងនាឱកាសដែលសម្តេចបានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។

សម្តេចបានមានប្រសាសន៍ទៀតថា ក្រសួងមហាផ្ទៃនឹងចេញសេចក្ដីណែនាំមួយពាក់ព័ន្ធនិងករណីនេះ ហើយដាច់ខាតមិនអនុញ្ញាតឲ្យមានរឿងនេះកើតឡើងឡើយ៕