លោក ហ៊ុន ម៉ានី ត្រូវប៉ូលិសចរាចរាណ៍ផាកពិន័យ និងបង្ហោះសារអរគុណសមត្ថកិច្ចចំពោះការណែនាំបន្ថែម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារនៅលើ ហ្វេសប៊ុកអរគុណសមត្ថកិច្ចចំពោះការណែនាំបន្ថែម បន្ទាប់ពីរូបលោកត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ ពាក់ព័ន្ធនិងការជិះរថយន្តបញ្ច្រាសផ្លូវ។

លោកហ៊ុន ម៉ានី បានបង្ហោះសារដែលមានខ្លឹមសារយ៉ាង ដូច្នោះថា« មួយសូន្យ ខុសអោយដឹងថាខុស និងទទួលកំហុស អរគុណបងៗប៉ូលីសដែលបានធ្វើការណែនាំបន្ថែម»