កូរ៉េខាងត្បូងកំពុងស្វែងរកការផ្តល់ជំនួយស្បៀងអាហារដល់កូរ៉េខាងជើងមុនជួបវិបត្តិ

អន្តរជាតិ៖មន្រ្តីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធថាប្រទេសកូរ៉េខាងត្បូងកំពុងជំរុញផ្តល់ជំនួយស្បៀងអាហារដល់កូរ៉េខាងជើងក្នុងលក្ខណៈត្រៀមទុកជាមុនដើម្បីជួយប្រទេសបងប្អូនរបស់ខ្លួនដោះស្រាយបញ្ហាកង្វះស្បៀងអាហារ។

លោក Kim Yeon-chul រដ្ឋមន្ត្រីបង្រួបបង្រួមបានប្រាប់សមាជិកសភាថារដ្ឋាភិបាលនឹងរក្សាគោលជំហររបស់ខ្លួនដើម្បីពង្រីកជំនួយមនុស្សធម៌មិនគិតពីស្ថានភាពនយោបាយ។

លោកគីមបាននិយាយនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់មួយរវាងគណបក្សកាន់អំណាចនិងរដ្ឋាភិបាលថា “ដោយ​យកចិត្តទុកដាក់លើស្ថានភាពម្ហូបអាហារដ៏លំបាករបស់ប្រទេសកូរ៉េខាងជើងយើងកំពុងស្វែងរកការផ្តល់ជំនួយជាមុននៅកម្រិតរដ្ឋាភិបាល” ។

រដ្ឋាភិបាលកំពុងពិនិត្យមើលឡើងវិញនូវផែនការផ្តល់ជំនួយម្ហូបអាហារមនុស្សធម៌ដល់កូរ៉េខាងជើងដើម្បីឆ្លើយតបនឹងរបាយការណ៍ដែលថារដ្ឋកុម្មុយនិស្តកំពុងតែប្រឈមនឹងបញ្ហាកង្វះខាតស្បៀងអាហារ ដោយសារតែការដាក់ទណ្ឌកម្មសកលនិងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

ដោយឡែកក្រុងសេអ៊ូលបានបរិច្ចាគថវិកាចំនួន 8 លានដុល្លារដល់ទីភ្នាក់ងារពីររបស់អង្គការយូអិន – WFP និង UNICEF ដើម្បីគាំទ្រកម្មវិធីជំនួយផ្ទាល់របស់កូរ៉េខាងជើងរបស់ពួកគេនិងដើម្បីផ្តល់ជូននូវផលិតផលអាហារូបត្ថម្ភនិងឱសថ៕