ក្រុមអ្នកតវ៉ាកាន់តែច្រើនបានចេញទៅតាមដងផ្លូវនៅទីក្រុងហុងកុង

អន្តរជាតិ៖មនុស្សរាប់ម៉ឺននាក់កំពុងចេញមកតាមដងផ្លូវនៅកណ្តាលហុងកុងដើម្បីប្រឆាំងនឹងច្បាប់ដែលអនុ​ញ្ញាត​ឱ្យជនសង្ស័យព្រហ្មទណ្ឌត្រូវបានធ្វើបត្យាប័នទៅចិនដីគោក។ក្រុមប្រឹក្សានីតិបញ្ញត្តិរបស់ហុងកុងគ្រោងនឹងចាប់ផ្តើមពិភាក្សាលើសេចក្ដីព្រៀងច្បាប់នៅម៉ោង 11 ព្រឹកថ្ងៃពុធម៉ោងក្នុងស្រុកប៉ុន្តែត្រូវបានពន្យារពេល។

ពលរដ្ឋវ័យក្មេងភាគច្រើនបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅជុំវិញអគារសភាកាលពីយប់ថ្ងៃអង្គារដើម្បីប្រឆាំងនឹងការផ្លាស់ប្តូរនេះ។ តួលេខរបស់ពួកគេបានកើនឡើងថែមទៀតនៅពេលព្រឹក។ក្រុមអ្នកតវ៉ាកំពុងស្រែកថាប្រជាពលរដ្ឋមិនត្រូវបានធ្វើបត្យាប័នទៅប្រទេសចិនទេហើយកំពុងជំរុញឱ្យរដ្ឋាភិបាលលុបសេចក្ដីព្រៀងច្បាប់នោះ។ ការតវ៉ាខាងលើ ទំនងរីករាលដាលកាន់តែខ្លាំងឡើងថែមទៀតនៅពេលដែលរដ្ឋាភិបាលក្រុងហុងកុងបានបដិសេធមិនលុបចោលច្បាប់នេះ។

មន្រ្តីប៉ូលីសជាច្រើននាក់ក៏កំពុងដាក់ការពារនៅតាមផ្លូវនិងព្យាយាមបញ្ចុះបញ្ចូលបាតុករឱ្យចាកចេញ។ ប្រតិបត្តិការរថយន្តក្រុងនិងរថភ្លើងក្រោមដីត្រូវបានផ្អាក។បាតុកម្មដែលកំពុងបន្តធ្វើឡើងក្រោយមានការជួបជុំគ្នាដ៏ធំមួយកាលពីថ្ងៃអាទិត្យនោះ,អ្នករៀបចំបានអះអាងថាមនុស្សជាងមួយលាននាក់បានចូលរួម។បាតុករជាច្រើនអ្នកបានរងរបួសនៅពេលអ្នកតវ៉ាខ្លះបានតវ៉ាដោយហិង្សានិងប៉ះទង្គិចជាមួយប៉ូលិស៕