ក្លិបបីសាចក្រហមនៅតែចង់បានខ្សែការពារ Leicester City, Harry Maguire

កីឡា៖ក្លិប Manchester United កំពុងតែបន្តបង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែការពារជម្រើសជាតិអង់គ្លេសរបស់ក្លិប Leicester កីឡាករ Harry Maguire ទោះបីជាកីឡាកររូបនេះមិនស្ថិតក្នុងបញ្ជីលក់ចេញក៏ដោយ។នេះបើយោងតាមBBC ចេញ​ផ្សា​យ​​នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩។

ក្លិបដែលមានរហស្សរនាមបិសាចក្រហមបានដកខ្លួនចេញពីការចរចារកាលពីរដូវក្តៅមុនខណៈដែលកីឡាករវ័យ 26 ឆ្នាំរូបនេះមានតម្លៃលើស 70 លានផោន។

ទោះជាយ៉ាងណាក៏ដោយលោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd ចង់ពង្រឹងខ្សែការពារកណ្ដាលរបស់គាត់នៅរដូវក្តៅនេះ  Maguire នៅតែស្ថិតនៅលើរ៉ាដារបស់ក្លឹប៕