ក្នុង​អាទិត្យ​នេះ រោង ឆ្លូវ ជូត ខា​ល ថោះ និង​ម្សាញ់ លាភ​ច្រើន​នឹង​ចូលមក​

 

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​ដែល​ឆ្នាំ​ទាំង​៦​ខាងលើ អាច​ទទួលបាន​លាភ​ក្នុង​អាទិត្យ​នេះ​។ ម្យ៉ាងទៀត លាភ​នោះ​យើងខ្ញុំ​នឹង​បែងចែក​ទៅតាម​ចំណាត់ថ្នាក់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 • ​ឆ្នាំ​ដែល​អាច​ទទួលបាន​លាភ​ខ្ពស់​ជាងគេ មានដូចជា ៖ ឆ្នាំ​រោង ឆ្លូវ និង​ជូត​។​
 • ​ឆ្នាំ​ដែល​អាច​ទទួលបាន​លាភ​បង្គួរ មានដូចជា ៖ ឆ្នាំ​ខាល ថោះ និង​ម្សាញ់​។​
 • ​ក្នុង​អាទិត្យ​នេះ ឆ្នាំ​មមែ គួរតែ​ប្រយ័ត្ន ព្រោះ​អ្នក​អាច​មាន​ដំណឹង​មិនល្អ​ចូល​មក​រក​អ្នក​។​
 • ​ថ្ងៃ​ច័ន្ទ ឆុង​នឹង​ឆ្នាំ​ខាល​។​
 • ​ថ្ងៃ​អង្គារ ឆុង​នឹង​ឆ្នាំ​ថោះ​។​
 • ​ថ្ងៃ​ពុធ ឆុង​នឹង​ឆ្នាំ​រោង​។​
 • ​ថ្ងៃ​ព្រហស្បតិ៍ ឆុង​នឹង​ឆ្នាំ​ម្សាញ់​។​
 • ​ថ្ងៃ​សុក្រ ឆុង​នឹង​ឆ្នាំ​មមី​។​
 • ​ថ្ងៃ​សៅរ៍ ឆុង​នឹង​ឆ្នាំ​មមែ​។​
 • ​ថ្ងៃអាទិត្យ ឆុង​នឹង​ឆ្នាំ​វក​។​
 • ​ក្នុង​ថ្ងៃ​ដែល​ឆុង​នឹង​អ្នក អ្នក​មិន​គួរ​បំពេញ​កិច្ចការ​សំខាន់​ទេ ព្រោះ​អ្នក​មិន​អាច​ទទួលបាន​ជោគជ័យ​ឡើយ​៕