បុរសម្នាក់បានស្លាប់ បន្ទាប់បេីកម៉ូតូបុ​ក​ពីក្រោយ​រថយន្តដែលកំពុងខូចនៅលេីផ្លូវជាតិលេខ៥១ ក្នុងស្រុ​កឧដុង្គ

កំពង់ស្ពឺ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ឧសភា ឆ្នាំ០១ ម៉ោង២០៖០០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាម បន្ទាប់ពីបេីកម៉ូតូ០១គ្រឿង ម៉ាកហុងដាC125

ណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1B-8528 បុករថយន្ដដែលខូចនៅលេីផ្លូវជាតិលេខ៥១ ស្ថិតនៅត្រង់ចំណុច ភូមិប៉ាលហាល ឃុំចាន់សែន ស្រុកឧដុង្គ នៅចន្លោះគីឡូម៉ែត្រ(18-19)

ជនរងគ្រោះមានឈ្មោះ សុត ធឿន ភេទប្រុស អាយុ44ឆ្នាំ រស់នៅភូមិជ្រៃក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកឧដុង្គ បានធ្វើ ដំណើរក្នុងទិសដៅពីជើងទៅត្បូ លុះដល់ចំណុចខាងលើ បានជិះទៅបុកផ្នែកខាងក្រោយរថយន្ត ម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.0210 ដែលកំពុងឈប់ជួសជុល(រថយន្តខូច)នៅលើចិញ្ចើមផ្លូវខាងលិចក្នុងទិស ដៅស្របទិសគ្នា ដោយមានដាក់មែកឈើ កេះឡាំង កង់រថយន្ត ជាសញ្ញាពីខាងក្រោយរថយន្ត ចម្ងាយ២៥ម៉ែត្រ ព្រមទាំងមានបើកភ្លើងសុីញ៉ូសុំផ្លូវ ដែលមានអ្នកបើកបរឈ្មោះ អុឹម អុន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។

តាមការបញ្ជាក់ពីជំនាញចរាចរណ៍ឲ្យដឹងថា មូលហេតុគឺអ្នក បេីកម៉ូតូបាត់ម្ចាស់ការមេីលមិនឃេីញសញ្ញាដែលដាក់នៅ ពីក្រោយរថយន្ដ គេចជ្រុលចង្កូតទៅបុកគូថរថយន្ដតែម្ដង រថយន្តតាមការពិនិត្យគឺបានចតនៅលេីថ្នល់អែមចិញ្ចេីមផ្លូវដីក្រហម បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ចយករក្សាទុនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីចាត់ការតាម នីតិវិធីច្បាប់៕