បុរសជនជាតិចិនម្នាក់ស្លាប់ និងស្ត្រីជនជាតិថៃម្នាក់របួសក្នុងហេតុការណ៍ក្រឡាប់រថយន្តដោយខ្លួនឯង នៅឃុំត្រពាំងរូង​ ស្រុកកោះកុង

កោះកុង៖ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោងម៉ោង០៩៖៣០នាទីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនិងស្ត្រីជនជាតិថៃម្នាក់ បេីកបរក្រឡាប់ដោយខ្លួនឯង នៅចំណុចគីឡូម៉ែត្រលេខ ១០១១០២ ផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង បណ្តាលឲ្យស្លាប់បុរសជនជាតិចិនស្លាប់ហើយស្ត្រីជនជាតិថៃរងរបួស។

មត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកសេីប ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2G-8703 បេីកបរដោយឈ្មោះ CHEUNG CHING ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិចិន (ហុងកុង) បានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណេីរម្នាក់ឈ្មោះ CHEUNG.SALY ភេទស្រី អាយុ ៥៥ឆ្នាំ សញ្ជាតិថៃ បានរងរបួសស្រាល