នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូត បានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់៧១២ក្រាម

សៀមរាប៖ កាលថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០១៩ វេលាម៉ោង ២១៖០០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងផ្នែកប្រឆាំងគ្រឿងញៀនក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាន នគរបាលក្រុងសៀមរាប សហការណ៍ជាមួយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លេងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប

ក្នុងកិច្ចសហប្រត្តិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ដោយក្នុងនោះមាន៖

ទី១ឈ្មោះ ស្រឿន វីរៈ ភេទប្រុសឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបសព្វថ្ងៃសនាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ទី២ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរគ្មាន មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រា ស់)(មានសារធាតុញៀនក្នុងខ្លួន) និងដកហូតបាន

ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៧១២ក្រាម(ទម្ងន់សុទ្ធ) –ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន

ទូរស័ព្ទដៃ ចំនួន ០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាង នៅថ្ងៃទី១៩ខែ ឧសភាឆ្នាំ ២០១៩នេះ ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕