មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់រឹបអូសវត្ថុតាង មេតំហ្វេតាមីន (ICE) 3009.76g

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៤៥នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងដឹកនាំសម្របសម្រួសដោយលោកព្រះរាជអាជ្ញារង សេង គីមឡាក់ បានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ចើយ មុន្នី ភេទប្រុស ជនជាតិខ្មែរ រឹបអូសវត្ថុតាង សារធាតុ ញៀនមេតំហ្វេតាមីន(ICE) 3009.76g ម៉ូតូ១គ្រឿង និង ទូរស័ព្ទដៃ១គ្រឿង នៅចំណុច តាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕