អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៨ខ្នងក្នុងទីរួមស្រុកអណ្ដូងមាស បណ្តាលឲ្យរងការខាតបង់អស់រាប់ម៉ឺនដុល្លារ

រតនគិរី៖ កាលពីវេលាម៉ោង៣៖៥០នាទីល្ងាចថ្ងៃទី១៨ឧសភា ២០១៩ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅក្នុងទីរួមស្រុកអណ្ដូងមាស បណ្តាលឲ្យរងការ ខាតបង់អស់រាប់ម៉ឺនដុល្លារ។

ចំពោះករណីអគ្គីភ័យនេះបានឆេះផ្ទះសរុបចំនួន០៨ខ្នង ដែលផ្ទះទី១មានម្ចាស់ឈ្មោះ មីន អាលី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ពេទ្យ និងលក់ដូរសម្ភារៈមួយ ចំនួនទៀត មានផ្ទះទំហំ១២.5×25m ប្រាក់រៀល ៧០០០ ០០០រ ប្រាក់បាត : ២២០ ០០០បាតសរុបទឹកប្រាក់ទាំងអស់ប្រហែល១០ម៉ឺនដុល្លា ម្ចាស់ផ្ទះទី២, ឈ្មោះ ហ៊ីម លីណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចាម មុខរបរលក់ខោអាវ ផ្ទះឈើទំហំ៦.5×25m សម្ភារះខូចខាតទាំងស្រុងទឹកប្រាក់ សរុបប្រហែល៣មុឺនដុល្លា។ ផ្ទះទី៣,ឈ្មោះជាងឡៃ ស្រេង ភេទប្រុស អាយុ៣៥ខ្មែរ លក់ដូរ ផ្ទះទំហំ៦×20m ខូចខាត សម្ភារះទាំងស្រុងប្រាក់ប្រហែល១ម៉ឺនដុល្លា ផ្ទះទី៤ឈ្មោះយ៉ាត យ៉ាង ភេទប្រុស អាយុ៦៧ឆ្នាំ ខ្មែរ មុខរបរកសិករ ផ្ទះ១ខ្នងទំហំ៦×20mអំពីឈេី ខូចខាតសម្ភារះទាំងស្រុង ប្រាក់រៀល១លានរៀល ដុល្លា១ម៉ឺន៤ពាន់ដុល្លា។ ផ្ទះទី៥, ឈ្មោះ ហុីម អូន ភេទប្រុស អាយុ៣១ឆ្នាំ ខ្មែររត់តាក់សុី ផ្ទះ១ខ្នងទំហំ៩.5×12m សម្ភារះខូចខាតទាំងស្រុង ប្រាក់ ១មុឺនដុល្លា ទី៦,ឈ្មោះ រដ្ថា ភេទប្រុស អាយុ២០ឆ្នាំ ផ្ទះទំហំ៧×8mខូចខាតទាំស្រុង ផ្ទះទី៧: ឈ្មោះធឹងសម្ភស្សស្រីខ្មែរជាងអ៊ុតសក់(ខ្លោចជញ្ជាំងមួយចំហៀង) ហើយផ្ទះទី៨ឈ្មោះសំ ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ (ខ្លោចជញ្ជាំងមួយចំហៀង)

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើ សមត្ថកិច្ចប្រើរថយន្តចំនួនពីរគ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យស្រុកបកែវ មួយគ្រឿង, រថយន្តស្រុកអណ្តូងមាសមួយគ្រឿងប្រើទឹកអស់១០ឡានទើបគ្រប់គ្រងស្ថានភាពភ្លើងឆេះនេះបាន។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា មូលហេតុនៃករណីនេះការគឺបណ្តាលមកពីផ្ទុះចង្ក្រានហ្គាស ប៉ុន្តែទោះជាយ៉ាងណាក្នុងករណីនេះ មិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឬបាត់បង់ជីវិតឡើយ៕