ស្ត្រីម្នាក់ទាស់សំដីជាមួយប្ដីបន្តិចបន្ទួចសម្រេចចិត្តចងកនិងចង្រឹងបង្អួចសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯង ដោយយកក្រម៉ាចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅចង្រឹងបង្អួច ក្នុងផ្ទះជួលមួយកន្លែងចោលប្ដីពិការជើងទាំងសងបន្ទាប់ពី ទំនាស់ជាមួយប្ដីបន្តិចបន្ទួចកាលវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សពឈ្មោះទូចមយឹង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើតភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

តាមការរៀបរាប់របស់បុរសជាប្ដីបានឲ្យដឹងថា រូបគាត់និងប្រពន្ធបានយកគ្នាជាប្ដីប្រពន្ធបានរយះពេល២ឆ្នាំមកហើយ មិនរៀបការនោះទេនិងគ្មានកូន ហើយស្រលាញ់គ្នាណាស់ប៉ុន្តែមួយរយះប៉ុន្មានខែចុងក្រោយនេះ តែងតែរកាំរកុះឈ្លោះគ្នាសឹងរាល់ថ្ងៃដោយប្រពន្ធខឹងនិងប្ដីមានមិត្តភក្ត្រ័ឧស្សាហ៍មកផឹកស៊ីស្ទើររាល់ថ្ងៃហើយប្រពន្ធរបស់គាត់មិនចូលចិត្ត។ លុះនៅល្ងាចមុនកើតហេតុប្ដីរបស់គាត់ក៏មាន

កម្មវិធីផឹកស៊ីនៅក្នុងផ្ទះដែរ ក្រោយពីផឹកស៊ីរួចកបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនអស់ ហើយរូបគាត់ជាប្ដីបានចូលបន្ទប់ទឹកស្រាប់តែចេញមកវិញ ឃើញប្រពន្ធបានចងកនិងចង្រឹងបង្អួច ឃើញដូចច្នោះរូបគាត់យកកៅមកដាក់ដើម្បីឡើងជួយប្រពន្ធ តែជួយមិនកើត ទើបចេញតាមទ្វាមុខឲ្យបងប្អូនជិតខាងជួយតែទ្វារត្រូវបានប្រពន្ធរបស់គាត់ចាក់ សោរជាប់ រួចរូបបានវាយបំបែកកញ្ចក់ស្រែកឲ្យគេជួយបណ្ដាលឲ្យមុតជើងឈាមប្រឡាក់ពេញឥតការ៉ូទើមមាន ប្រជាពលរដ្ឋបានជួយស្រាយខ្សែចេញពីក តែប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុរូបគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិឆ្ឆ័យ។ ក្រោយពីពិនិត្យរួចរាល់ស្ត្រីជា ប្រពន្ធពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាដក មែន រួចកប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី៕