សហរដ្ឋអាមេរិកបញ្ជាអោយបុគ្គលិកមិនមែនភ្ងាក់ងារពិសេសអោយចាកចេញពីប្រទេសអ៊ីរ៉ាក់

អន្តរជាតិ៖ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាល នៅក្នុងប្រទេសអ៊ីរ៉ាក់ឱ្យចាកចេញពីប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាមួយនេះ។

ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។ ក្រសួងបានបញ្ជាឱ្យបុគ្គលិក ចាកចេញពីស្ថានទូតអាមេរិកនៅក្រុងបាកដាដនិងស្ថានកុងស៊ុលនៅទីក្រុងអាប៊ីលដែលជាទីក្រុងភាគកណ្តាលនៃប្រទេសអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍បានផ្តល់អនុសាសន៍ឱ្យបុគ្គលិកចាកចេញតាមមធ្យោបាយដឹកជញ្ជូនពាណិជ្ជកម្មឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វាក៏ផ្តល់ដំបូន្មានដល់ពួកគេឱ្យចៀសវាងពីបរិក្ខារអាមេរិកនៅអ៊ីរ៉ាក់។

ក្រសួងការបរទេសមិនបានផ្តល់ហេតុផលចំពោះការបញ្ជារបស់ខ្លួនទេ។ប៉ុន្តែរដ្ឋបាលដឹកនាំដោយលោកប្រធានាធិបតី Donald Trump ត្រូវបានគេលើកឡើងពីការគំរាមកំហែងអាចធ្វើទៅបានពីអ៊ីរ៉ង់៕