តុលាការឃុំខ្លួនបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារព្រៃសរពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ

ភ្នំពេញ៖នៅថ្ងៃទី១៥ឧសភា ឆ្នាំ២០១៩ លោកឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកា បង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិចិនម្នាក់ ឈីវ ឆាងអ៉ី ហៅ ឆាងអ៉ី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ចល័ត ស្រុកកំណើត ភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង ហើយទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣B-១៥B ផ្លូវ

ណតប្រ៊ីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនត្រូវចោទរូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។ ជនត្រូវចោទបានទាក់ទងក្មេងស្រីរងគ្រោះតាម Wechat ក៏ណាត់ចូលផ្ទះសំណាក់ហើយលួងលោមរួមភេទបាន២ដង ដោយសន្យាថា និងចូលដណ្តឹងនិងរៀបការ នាំទៅប្រទេសចិន។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការពិនិត្យពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ តាមមាត្រា៤២នៃច្បាប់ស្តីពីការបង្ក្រាបអំពីជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ៕