ជនសង្ស័យ៣ម៉ូតូ ធ្វើសកម្មភាពឆក់កាបូប ពីនារីកំពុងជិះគ្នា៣នាក់ក្មេងស្រីតូច បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើផ្លូវ របួសយ៉ាងធ្ងន់ធ្ងរ នៅខណ្ឌសែនសុខ

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ ជនសង្ស័យជិះ៣ម៉ូតូបានធ្វើសកម្មភាពឆក់កាបូបទៅលើនារី២នាក់ នឹងក្មេងស្រីតូចម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែលធ្វើដំណើរនៅតាមបណ្ដោយផ្លូវបេតុងភូមិដីថ្មី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង ១រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ។

មុនកើតហេតុ គេឃើញជនរងគ្រោះទាំង ៣នាក់ជិះម៉ូតូម៉ាកឃ្លីចដែលពាក់ស្លាកលេខ កណ្ដាល 1R-3127 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ភូមិដីថ្មី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងក៏ត្រូវបានជនសង្ស័យជិះម៉ូតូម៉ាក Suzuki Nex ដែលមិនចាំស្លាកលេខធ្វើសកម្មភាពឆក់កាបូបទៅលើនារីរងគ្រោះហើយភ្លាមនោះនារីក៏បានជិះម៉ូតូដេញតាមហើយស្រែកថាចោរចោរបង្កឲ្យមានការភ្ញាក់ផ្អើលស្រាប់តែមានគ្នាជនសង្ស័យដែលជិះម៉ូតូ ២ គ្រឿងពីក្រោយធ្វើការធាក់ម៉ូតូនារីរងគ្រោះបណ្ដាលឲ្យដួលរងរបួសធ្ងន់។ ចំណែកឯជនសង្ស័យនិងបក្ខពួក២ម៉ូតូទៀតត្រូវបានគេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុសាច់ញាតិក្រុមគ្រួសារនារីរងគ្រោះក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការយកនារីរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ចំណែកឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលដើម្បីរង់ចាំឲ្យសាច់ញាតិក៏ដូចជាគ្រួសារទៅដាក់ពាក្យបណ្ដឹងដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕