Trump: គ្មានការដួលរលំនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយចិន

អន្តរជាតិ៖រដ្ឋបាល Trump កំពុងរៀបចំបញ្ជីពន្ធថ្មីលើការនាំចូលទំនិញរបស់ចិនដែលមានតម្លៃ 300 ពាន់លានដុល្លារ។

ប៉ុន្តែលោក Trump និយាយថាកិច្ចចរចាពាណិជ្ជកម្មជាមួយចិនមិនបានដួលរលំនោះទេ​។​លោក Trump បានបង្ហាញទំនុកចិត្តក្នុងការទទួលបានកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់សហរដ្ឋអាមេរិក។ទោះបីជាកិច្ចចរចាឆ្ពោះទៅការដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានផ្អាកកាលពីសប្តាហ៍មុនក៏ដោយក៏ Trump និងសមភាគីចិនរបស់លោក Xi Jinping អាចបន្តការចរចានៅពេលពួកគេជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុននៅចុងខែមិថុនាខាងមុខនេះ៕