ឆេះកាប៉ាល់ដឹកប្រេង៣០ម៉ឺនលីត្រ របស់ក្រុហ៊ុនសាវីមិច មួយគ្រឿងយ៉ាងសន្ធោសន្ធៅលើទន្លេសាប

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះកាប៉ាល់ដឹកប្រេងរបស់ក្រុហ៊ុនសាវីមិច មួយគ្រឿងយ៉ាងសន្ធោសន្ធៅលើទន្លេសាប បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យ និងអូប័របាញ់ទឹក ជាច្រើនគ្រឿងចុះជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទន្លេសាប ខាងក្រោយក្រុមហ៊ុនសាវីមិច ក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងខណ្ឌ ប៉ុស្តិ៍នឹងកម្លាំងការិយាល័យរថយន្តពន្លត់អគ្គិភយ័ និងអូប័របាញ់ទឹករាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុ ធ្វើការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តចំនួន០៩គ្រឿង បាញ់អស់០៤គ្រឿង និងអូប័របាញ់ទឹកចំនួន២គ្រឿង

ក្នុងនោះ បានឆេះខូចខាតកាប៉ាល់មួយគ្រឿង និងប្រេងចំនួន៣០ម៉ឺនលីត្រ ហើយបើយោងតាមព័ត៏មានមានមនុស្ស២នាក់បានរងរបួស ហើយរលត់ចប់សព្វគ្រប់ម៉ោង៦និង៣០នាទី ព្រឹកថ្ងៃដដែល៕