យូអិន៖យ៉ាងហោចណាស់កុមារ 45 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស្រីលង្កា

អន្តរជាតិ៖អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថាកុមារយ៉ាងហោចណាស់ 45 នាក់ក្នុងចំណោម​ជនរងគ្រោះទាំង320 នាក់ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅស្រីលង្កា​។

អ្នកនាំពាក្យអង្គការ UNICEF លោក Christophe Boulierac បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា: ចំនួនសរុបឥឡូវនេះមានកុមារ 45 នាក់។

លោកបានបន្ថែមថាចំនួនអ្នកស្លាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យអាចកើនឡើងខណៈដែលអនីតិជនជាច្រើនផ្សេងទៀត “ត្រូវបានរងរបួសហើយកំពុងព្យាបាលនៅក្នុងមន្ទីពេទ្យនៅទូទាំងប្រទេស” ។

អង្គការ UNICEF បានបញ្ជាក់ថាកុមារ 27 នាក់ត្រូវបានសម្លាប់និង 10 នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនៅព្រះវិហារ St Sebastian ក្នុងក្រុង Negombo ។UNICEF បាននិយាយថានៅក្នុងទីក្រុង Batticaloa កុមារចំនួន 13 នាក់ត្រូវបានសម្លាប់រួមទាំងទារកអាយុ 18 ខែផងដែរ។

កុមារចំនួន 40 នាក់ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុងទាំងពីរគឺជាជនជាតិស្រីលង្កាខណៈអង្គការ UNICEF បានអះអាងថាកុមារប្រាំនាក់ផ្សេងទៀតជាជនជាតិបរទេស។គូសបញ្ជាក់ថាប្រទេសស្រីលង្កាបានដាក់ការសង្ស័យលើក្រុមអ៊ិស្លាមនិយមក្នុងស្រុកមួយមានឈ្មោះថា Thowheeth Jama’ath ជុំវិញអំពើហិង្សាកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យពិភពលោកថ្កោលទោសយ៉ាងខ្លាំង៕